ល្បីថាមានមន្ត្រីនិងកងកម្លាំងនៅឃុំមេសជ្រៃនិងឃុំខ្ពបតាងួនបន្លំខ្លួនលេងល្បែងសុីសងជល់មាន់អនឡាញតាមហាងកាហ្វេ

ល្បីថាមានមន្ត្រីកងកម្លាំងអាជ្ញាធរមូលដ្ឋានស្លៀកពាក់ជាសុីវិលបន្លំលេងល្បែងជល់មាន់អនឡាញរាល់ថ្ងៃ នៅតាមតូបកាហ្វេដាក់ល្បែងជល់មាន់អនឡាញនៅ«ផ្សារស្រែវាលឃុំមេសជ្រៃ»និងនៅ«ឃុំខ្ពបតាងួន»របស់លោកមេខ្លាឬ«ខ្លាចាស់ចង្កូមពិស»ឬ «ឧកញ៉ាខ្លា»ឬឈ្មោះភិនិត្យ

កំពុងអង្គុយផឹកកាហ្វេស្ងាត់ឈឹងនៅតូបមួយជិតផ្សារស្ទឹងត្រង់ ។ចៃដន្យស្រាប់ស្តាប់លឺបុរស៣នាក់ទើបចូលមកអង្គុយតុក្បែរដែរ ដោយនិយាយគ្នា លឺថ្លង់ដូចផ្លុំត្រែស្ទើរចង់បែកត្រចៀក។ដំបូបុរសទី១និយាយថាល្បែងជល់មាន់អនឡាញជល់ធំនៅស្រែវាលគេបើកលេង និងចូលលេងសុខស្រួលណាស់វេុីយ មិនដែលអាណាហ៊ានមកចាប់សោះ ទាស់តែង៉ៃនេះស៊យតែ

អញអស់៨០មុឺនទទេ ប្រពន្ធសុីសៀងហើយអញ។បុរស់ទី២មាឌរាងស្គមចំណាស់ជាងគេបន្តថា អាណាហ៊ានក្អកបើវាជាបនល្បែងរបស់លោកម្ចាសមេខ្លាទៅហើយហ្នឹងគេហៅគាត់ថាបង«ខ្លាចាស់ចង្កូម
ពិស»ខ្លះហៅថា«ឧកញ៉ាខ្លា»ទៅហើយហ្នឹងដឹងទេ!គាត់មានអំណាចមិនធម្មតាទេវេុីយឈ្មោះពិតហៅថា«លោកភិនិត្យ»នរណក៏ញាក់សាច់ដែរ ស្រុកស្ទឹងត្រង់អាណាហ៊ានក្អក ។បន្ទាប់មកស្រាប់តែបុរសទី៣លូកមាត់ផូងនឹងគេដែរថា ហុឺពួកឯងទៅខ្វល់ស្អីហ្អា!ល្បែងស៊ីសងជល់មាន់តាមអនឡាញ បងឧកញ៉ាខ្លាគាត់បើកលេងខួបប្រាំងខួបវស្សាតាំងជាយូរមកហើយ ទោះគាត់បើកលេងក្បែរប៉ុស្តិ៍ប៉ូលីសឬជិតក្តោងច្រមុះអាជ្ញាធរឃុំទៀតផង តើគាត់ទៅខ្វល់ស្អី អាណាហ៊ានចាប់ល្បែងគាត់ សូម្បីស្នងការខេត្តក៏មិនហ៊ានក្អកផង។ម៉្យាងទៀតបងមេខ្លាហៅបងឧកញ៉ាខ្លាចាស់ចង្កូមពិសឬឧកញ៉ាំខ្លានេះមិនធម្មតាទេ គាត់កាក់កបនឹងបើកបនល្បែងល្បែងជល់មាន់អនឡាញ ជាមេបនល្បែងជល់មានអនឡាញធំ ដាក់កូនកញ្ច្រែងសង្វៀនស្ទើរគ្រប់២៤ខេត្តក្រុងប្រមូលលុយពីល្បែងជល់មាន់ក្លាយជាសេដ្ឋីមហាឧកញ៉ាទៅហើយតើដឹងទេ? ស្រាប់តែវិលដល់ បុរសទី១ម្តងទៀតដដែល បុរសទី១បន្តាថា (លើកនេះនិយាយបន្ថយសម្លេងរបៀបខ្សឹបៗ)ថា អ្នកទៅលេងល្បែងមិនមែនសុទ្ធតែរាស្តដូចពួកយើងទេមនុស្សញៀន
ល្បែងចូលលេងខ្លះជាអាជ្ញាធរដែនដីជាកងកម្លាំងទីនោះទៀតផង ធើម៉េចបើគ្នាចង់ដូចយើងដែរហ្នឹងពួកគេតែងតែបន្លំខ្លួនស្លៀកខោ
អាវសុីវិលធ្វើជាទៅផឹកកាហ្វេហើយលេងចាក់ផ្នាល់ល្បែងស៊ីសងយ៉ាងរំភើយ។ការលើកឡើងរបស់បុរសទាំង៣នាក់នោះមិនដឹងមានការពឹតកម្រឹតណានោះ ប៉ុន្តែបាក្យចាស់ថា មានភ្លើងទើបមានផ្សែង មានសំរាមទើបឆ្កែជុះដាក់ ដូច្នេះសូមលោកស្នង
ការនគរបាលខេត្តកំពង់ចាមមេត្តាមានចំណាត់ការចុះស្រាវជ្រាវនិងចាត់ការទៅលើមន្ត្រីញៀនល្បែងនេះផងក្រែងមែនដូចគេថាប្រយត្ន័ខូចពូជ ៕

Leave a Reply

Your email address will not be published. Required fields are marked *