ខ្សឹបមកលោកនាយ សូមទានជ្រាប ពលរដ្ឋហួសចិត្តត្បិតគ្មានអ្វីនឹងថ្លែង!មានគេបើកបនល្បែងយ៉ាងធំ ក្បែរក្តោងច្រមុះអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី២!

ខ្សឹប
អាឡេវគ្មានអ្វីនឹងថ្លែង!គេបើកបនល្បែងក្បែរក្តោងច្រមុះលោកអាជ្ញាធរសង្កាត់ផ្សារដេប៉ូទី២!

ល្បែងបៀរ អាប៉ោងឆ្ងាញ់អ៊ុត ល្មុតឆ្ងាញ់សាច់ អាចម៍ឆ្ងាញ់ប្រឹងមែន!ទើបបនល្បែងរីកស្គុះស្គាយនៅនឹងក្តោងច្រមុះចៅសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោកក្រុងភ្នំពេញ។គេថា អាឈ្នះមុខខ្លាញ់ អាចាញ់មុខសេះ ឯអាចាញ់អស់តំរិះអង្គុយទាយ ឯអាខ្លះចាញ់វិនាសអន្តរាយ បើមិនចេញលួច ច្បាស់ជាចេញប្លន់ ព្រោះតែឆ្ងាញ់អ៊ុត។
គេមិនដឹងថាតើមេបនល្បែងប្រើមន្តបិសាចឬអំណាចមនុស្សអ្វីទេទើបហ៊ានមេល្បែងគេព្រហើនផ្គើនដាក់ច្បាប់ ផ្គើនគោលនយោបាយក្រសួងមហាផ្ទៃ និងបទបញ្ជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្រួលម៉្លេះទេ ហ៊ានបើកល្បែងនៅនឹងច្រមុះអាជ្ញាធរលេងស្រួលរលូនដូចបកចេកដូចនោះ។ឬមួយក៏ដោយសារអាជ្ញាធរត្រូវថ្នាំសណ្តំប្រភេទUSDរបស់មេបនល្បែងទាល់តែឆ្អែតឆ្អល់ ងងឹតភ្នែក សន្លប់ឈឹង អស់បាត់ទៅហើយទេដឹង?
បនល្បែងខុសច្បាប់នៅនឹងក្តោងច្រមុះចៅសង្កាត់ផ្សារដេប៉ូ២នេះទ្រង់ទ្រាយធំ(mini casino)មានប្រភេទល្បែង បុកឌាំង បៀរការ៉ាត់ បៀរ ទទួលចាក់ភ្នាល់បាល់ និង ភ្នាល់មាន់ជល់ ដែលកំពុងបើកលេងគ្រឹកគគ្រេងនិងយ៉ាងសប្បាយលិចថ្លើម ទីតាំងនេះស្ថិតនៅនៅលើផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូ១ មានចម្ងាយតែ៣០០ម៉ែត្រប៉ុណ្ណោះពីស្នាក់ការសង្កាត់ផ្សារដេប៉ូ២ខណ្ឌទួល
គោកគឹតពីផ្លូវមុខស្នាក់ការសង្កាតផ្សារដេប៉ូ២មកខាងត្បូង និងនៅចម្ងាយតែ៣០ម៉ែត្រប៉ុណ្ណោះពីខាងលិចរបងផ្សារដេប៉ូ គេលេងសុខសប្បាយណាស់ លេងដោយមិនញញើតកោតខ្លាចច្បាប់ទាល់តែសោះបើកជារៀងរាល់ថ្ងៃ២៤/២៤ម៉ោង ជាយូរឆ្នាំមក
ហើយតែអាជ្ញាធរសង្កាត់មិនដែលបង្ក្រាបឡើយ។
ប្រភពពីអ្នកញៀនល្បែងដែលបានចូលទៅលេងផ្ទាល់បានអោយដឹងនៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៦ថា៖បនល្បែងនេះ ហាក់មាន
ការគប់គឹតបើកដៃពីមន្ត្រីទុច្ចរិតដែលមានអំណាចនៅខណ្ឌនិងក្រុងមួយចំនួនលួចលបលាក់ខ្លួនជាសម្ងាត់កាងការពារទើបពួកមេល្បែង បើកលេងធំយ៉ាងត្រជាក់ចិត្តបែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *