តើអាជ្ញាធរមានសមត្ថកិច្ចកន្ទេលធំបន្លំដេកជាមួយមេបនល្បែងជល់មាន់onlineV168ឬកសិដ្ឋាន
L A?អំណាចអន់មេក្លោងSCAMER បនល្បែង
ជល់មាន់តាមonline V168ឈ្មោះSOK VANG?
ប្រភពពីអ្នកលេងល្បែងជល់មាន់តាមonline ជាច្រើននាក់បានអះអាងអោយដឹងនៅព្រឹកថ្ងៃទី២៣មិថុនា២០២៦នេះថា៖ពួកខ្លួននិងមិត្តភក្តិបានរងគ្រោះយ៉ាងធ្ងន់ធ្ងរ ព្រោះតែចាញ់កលរហូតហើយលង់ខ្លួន លេងល្បែងជល់មាន់onlineរបស់
ក្រុមហ៊ុនល្បែងជល់មាន់ឈ្មោះL A 168ឬ(កសិដ្ឋានL A)ដែលជាល្បែងបោកប្រាស់ តាមប្រពន្ធ័អាំងទែរណិតដែលមានម្ចាស់ឈ្មោះSOK VANG ជាមេក្លោង(SCAMER)ក្នុងម្នាក់ៗបានលេងចាញ់អស់រាប់មុឺនដុល្លារអាមេរិកឯណោះ។
ប្រភពដដែលបន្តថា៖ល្បែងជល់មាន់តាមonline មានឈ្មោះ L A 168 ឬហៅថា កសិដ្ឋានL Aនេះ ជាល្បែងSCAM online បែបបោកប្រាស់មួយប្រភេទដែរ (យកមាន់ជល់ជាធ្នាក់បោក)ល្បែងនេះកំពុងបើកលេងដោយសេរីនៅទូទាំងប្រទេសកម្ពុ
ជា ហើយកំពុងបោកយ៉ាងសាហាវតាមរយៈរូបភាពបញ្ជល់មាន់ យ៉ាងពុះកញ្ជ្រោល។ មេក្លោងល្បែងនេះមានឈ្មោះ SOK VANG ។លោកVANGបាន
បើកលេងដោយសេរី គ្មានការបង្ក្រាបពីសមត្ថកិច្ចម្តងណាទេ ដោយសារតែល្បែងបោកមួយប្រភេទនេះ គ្មានទីតាំងឬក្រុមហ៊ុនលេងច្បាស់លាស់ លេងតាមគ្រុប(group)។គេលេងតាមទូរសព្ទ័ដាក់លុយចូល QRcode របស់ លោកSok vang រួចហើយគេលេងបានភ្លាម។ ដំបូងឡើយគេធ្វើជាសុី សងស្រួលណាស់ ចោរចេះកាន់សីល ក្រោយមកគេសុីដាច់លុយភឹងតែម្តង ។បោកសុទ្ធសាធ នេះគឺជាប្រភេទ SCAMONLINE។ពេលនេះលោកSOK VANG ដែលជាមេក្លោង (SCAMER)នៃជល់មាន់
onlineធំបំផុតនៅក្នុងប្រទេសកម្ពុជា កំពុងបានដៃបង្វក់អោយពលរដ្ឋ យុវជនចាប់តាំងពីក្រុងដល់ក្នុងស្រែ អោយចុះឈ្មោះលេងនិងបាញ់លុយតាមQR code ដើម្បីលេង។ឯពលរដ្ឋវិញ គួរអោយខ្លោចចិត្តណាស់ បានពពាក់ពពូនបាញ់លុយចូលQR code របស់មេដើម្បីលេងទាំងនៅទីក្រុងនិងគ្រប់ជនបទចុងកាត់មាត់ញក គ្មានសល់ឡើយ ហើយការចាក់ភ្នាល់ក៏មានសកម្មភាពគគ្រឹកគគ្រេងរាល់ថ្ងៃ គ្មានសមត្ថកិច្ចណា បង្ក្រាបម្តងឡើយ។
ប្រភពដដែលបន្តថា៖មនុស្សច្រើន បានរងគ្រោះ ព្រោះចាញ់ល្បិចក្រុមហ៊ុនល្បែងL A 168របស់ឈ្មោះSOK VANG ។ប្រើជំនាញបោក ពេលដំបូងគេធ្វើជាសុីសងស្រួលបួលណាស់ តែបើឈ្នះមេបានច្រើនបន្តិច មេគេសុីដាច់ភឹងតែម្តងមិនព្រម
សងលុយឡើយកុំសង្ឃឹមបានវិញនេះក៏ដោយសារ
វាជាល្បែងតាមប្រពន្ធ័Internetល្មើសច្បាប់គ្មានទីតាំង វាជាល្បែងឧក្រឹដ្ឋកម្មonline ដូច្នេះគ្មាននរណាអាចតវ៉ាទាមទាលុយមកវិញពីឈ្មោះSOK VANG ដែលជាមេScamerធំដាច់គេនៅទូទាំងប្រទេសកម្ពុជានៃរបស់ក្រុមហ៊ុន L A 168ឬកសិដ្ឋានLAនេះឡើយ។
ចុងក្រោយប្រភពដែលបានអោយដឹងដដែលបានសំណូមពរដល់ស្ថាប័នមានសមត្ថកិច្ចពាក់ពន្ធ័នឹងការបង្ក្រាបល្បែងល្មើសច្បាប់តាប្រពន្ធ័internet ល្បែងបែបឧក្រឹដ្ឋអនឡាញ មានដូចជាគណកម្មការបង្ក្រាបល្បែងឧក្រឹដ្ឋកម្មឆបោកតាមអនឡាញ
ដែលកំពុងប្រតិបត្តិការបង្ក្រាបSCAMERស្រាប់។សំណូមពរ ដល់អគ្គស្នងការនគរបាលជាតិ និងដល់ស្នងការនគរបាលរាជធានីភ្នំពេញនិងជាពិសេសបំផុតដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ TC មេអាំងទែរណិតកម្ពុជា មេត្តា
ជួយដល់ពលរដ្ឋកំពុងរងគ្រោះមហន្តរាយដ៏ច្រើនសន្ធឹកសន្ធាប់ផង៕


