ភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺក្លាយជាសង្វៀនល្បែងសុីសងបញ្ជល់មាន់យ៉ាងធំលេងហ៊ោកញ្ជៀវដោយសេរី សមត្ថកិច្ច ឃើញហើយបែរជាសម្ងំឈឹង! បើមិនមែនកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោ តើជាអ្វីទាន?
បើមិនមែនកន្ទេលធំបន្លំដេកក្បាលទំពែកបន្លំកោរ
តើជាអ្វី?បើសង្វៀនល្បែងស៊ីសងមាន់ជល់យ៉ាងធំមួយកន្លែងកំពុងបើកលេងដោយសេរី សប្បាយ
លិចថ្លើមរាល់ថ្ងៃក្នុងភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយធនាគារអេស៊ីលីដាត្រែងត្រយឹង នៅក្រោមគ្រាប់ភ្នែកសមត្ថកិច្ចសោះបែបហ្នឹង!។
ប្រភពប្រាប់ថា៖បនល្បែងមួយនេះបើកលែងទ្រង់ទ្រាយធំ យូរយារណាស់ហើយ គេចាក់ភ្នាល់មួយគូៗបេលខ្លញ ឈានដល់មុឺនដុល្លារឯណោះអ្នកឈ្នះមុខឡើងខ្លាញ់ រីឯអ្នកចាញ់មុខដូចសេះហឹតញី ប្រជាពលរដ្ឋនៅតាមភូមិលឺតែបាត់នេះ បាត់នោះ បេលខ្លះប្តីប្រពន្ធទាស់ទែងលែងលះគ្នាផ្អើលភូមិ ដោយសារតែអារន្ទះបាញ់ល្បែងជល់មាន់ចង្រៃឧត្បាតនឹងឯង។ប៉ុន្តែប៉ុណ្ណឹងហើយគ្មានអស់លោកប៉ូលីសឬPMចូលទៅបង្ក្រាបទេ មានពេលខ្លះគេឃើញប៉ូលីសនិងPM ជិះឆ្វែលដែរ តែចាញ់បារមីមេបនល្បែងមក១ទៅ១មក២ទៅ២វិញអស់មិនមែនមកបង្ក្រាបទេ មានប៉ូលីសតែដូចគេប្រើអាជ័យអោយចាំចំការ អត់ប្រយោជន៍។ឯបនល្បែងជលមាន់នៅភូមិ៣ ឃុំត្រែងត្រយឹង កំពុងបង្វក់អោយអ្នកញៀនល្បែងចាស់ គៀងគរអ្នកថ្មីពីទីជិតឆ្ងាយ អោយចូលលេងយ៉ាងកកកុញ ព្រោះតែគ្មានសមត្ថកិច្ចបង្ល្រាបឡើយ។
ក្រសួងមហាផ្ទៃបានដាក់បទបញ្ជាអោយបង្ក្រាបបនល្បែងស្ទើតែរាល់ខែ និងដាក់ចេញនូវគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីអោយមន្ត្រីនគរបាលមូលដ្ឋាន និងអាជ្ញាធរ អនុវត្តការពារមូលដ្ឋាន ផ្តល់នូវសេចក្តីសុខជូនពលរដ្ឋ តែបែរជាយកទៅទន្ទេញចាំមាត់ មិនខ្ចីអនុវត្តតាមឡើយ ។បទបញ្ជាផ្សេងៗនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពស្អីគេនោះ ត្រូវមន្រ្តីនគរបាលប៉ុស្តិ៍ អធិការស្រុក រៀនចេះស្ទាត់ ទន្ទេញរត់មាត់ ស្ទើរគ្រប់គ្នា វាគ្រាន់តែជា គាថាសម្រាប់សូត្រប៉ុណ្ណោះ ហើយមន្ត្រីថែមទាំងដឹងខ្លួនថាខ្លួនមានតួនាទីអនុវត្តបទបញ្ជា គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខ្លួន តែឈឹង!។ទោះជាក្រសួងផងឬសម្តេចនាយករដ្ឋមន្ត្រី ប្រឹងស្រែកកកោក សឹកតែមាត់ត្រដោក ឆ្អែតពោះក្របី ធ្វើព្រងើយ គេឃើញអាជ្ញាធរមានសមត្ថកិច្ច រាប់ចាប់ពីថ្នាក់មេប៉ុស្តិ៍ ដល់អធិការស្រុក ហាក់កន្ទេលធំបន្លំដេកជាមួយនឹងមេបនល្បែងបញ្ជល់មាន់ដ៏ធំនៅភូមិ៣ ឃុំត្រែងត្រយឹង មិនខ្ចីបង្ក្រាបសោះឡើយ។
ប្រភពបានអោយដឹងទៀតថា៖ដោយសារតែមេបនល្បែងនៅភូមិ៣នោះ មានការជឿជាក់ មានទំនុកចិត្តថា ថាសមត្ថកិច្ចមិនបង្ក្រាបបនល្បែងរបស់ខ្លួនយ៉ាងដូច្នោះហើយទើប ពួកមេល្បែងម្ចាស់សង្វៀនបានអួតអាងថា បើនរណាចូលមកលេងជល់មាន់នៅក្នុងសង្វៀនភូមិ៣កន្លែងគេ កុំខ្វល់ខ្លាចអាណាចាប់អី គេនិយាយត្រូវគ្នាអស់ហើយ គេរត់ការបង់លុយឲ្យទៅសមត្ថកិច្ចមេៗស្តេចផែនដីត្រែងត្រយឹងលើៗ រួចរាល់អស់ហើយ មិនបាច់ខ្លាចអាណាទៀតទេ។ តើមានសមត្ថកិច្ចណា ហ៊ានអើតមកបង្ក្រាបទៀត? តែបើឆ្វែលមករកកាហ្វេគុយទាវថែមតិចតួចទៀតគឺមាន តែបើអាចបង្ករឿងធ្វើឲ្យអ្នកលេង ភ័យរត់ផាស់ក្រញាំនោឡើយ ។
លោកមេប៉ុស្តិ៍ត្រែងត្រយឹង និងអធិការស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនអាចទាក់ទងសុំការអន្តរាគមន៍បង្ក្រាបភ្លាមៗបានទេកាលពីព្រឹកមិញនេះ៕
