ផ្កាយ៣យោធាម្នាក់ឈ្មោះសិទ្ធ យកតួនាទីខ្លួនទៅបើកបនល្បែង(Mini Casino)និងអាប៉ោង បើកលែងបានរាប់ខែមកហើយ ក្នុងភូមិ១សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោក តែអត់មាននរណាហ៊ានបង្ក្រាប ប្រហែលត្រូវថ្នាំសណ្តំប្រភេទUSDអស់ហើយមើលទៅ!!

ចុំកន្តុំឆែប!ថ្លើមពាសមេឃមែន  ទាហានពាក់ផ្កាយដល់ទៅ៣ម្នាក់ឈ្មោះ សិទ្ធិបើកបនល្បែងទម្រង់(Mini Casino)និងអាប៉ោងចំកណ្តាលក្រុងភ្នំពេញគ្មាននរណាហ៊ានចុះបង្ក្រាបឡើយអាចត្រូវថ្នាំUSDស្រងល់អស់ហើយ?
កន្តុំឆែបខ្មោចល្បែងងាប់តៃហោងស្អុយលេងរាប់រាប់ខែមកហើយ
ទើបតែរលួយ រហែកថង់ស្អុយបញ្ច្រាសខ្យល់គួរអោយរអើម។
ប្រភពអោយដឹងថា ព្រោះតែអាងខ្លួនទាហានពាក់ផ្កាយដល់ទៅ៣ លោកសិទ្ធថ្លើមដុះមមីស ឈរកាងបើកបនល្បែង
ទម្រង់ជា(MiniCasino)និងអាប៉ោងនៅចំកណ្តាលក្រុងភ្នំពេញ ចៅហ្វាយខណ្ឌឈ្មោះសុខ ពិសីធ្វើជាមិនដឹង អធិការខណ្ឌ ធ្វើជាមិនឃើញ រួមទាំងមេប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ធ្វើដូចមនុស្សខ្វាក់តែម្តង។
ប្រភពបន្តថា៖ទឺតាំងបនល្បែងនេះស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក ឯមនុស្សញៀនល្បែងវិញគេឃើញចូលលេង ពពាក់ពពូនដូចគោហ្វូង  បែបនេះទៅហើយ គេកោតតែអាជ្ញាធរខណ្ឌ
ទួលគោក អធិការខណ្ឌ នឹងមេប៉ុស្តិ៍ទឹកល្អក់៣ធ្វើមិនដឹង មិនឃើញ ឬកន្ទេលធំបន្លំដេកទាំងមុខក្រាសឃ្មឺក?។  អ្កកញៀនល្បែង ពពាក់ពពូនលេងយ៉ាងសេរី ក្រោមរូបភាពបើកតារាងបាល់ទះ បង្កប់ល្បែងសុីសងគ្រប់ប្រភេទដូចកាសុីណូ ចំជានាំគ្នាព្រហើនមែន មែនទេ?ហួសចិត្តដែលលោកផ្កាយ៣ឈ្មោះសិទ្ធហាក់មិនកោតខ្លាចលោកឃួង ស្រង អភិបាលក្រុងនិងលោកជួន ណារិន្ទស្នងការក្រុងបុិនក្រចកដៃបែបនេះឬលោកធំនៅក្រុងក៏ត្រូវថ្នាំសណ្តំរបស់លោកផ្កាយ៣អស់ដែរ?ទើបនាំគ្នាមើលស្រាលដូចសំរាមត្រូវឆ្កែជុះដាក់អញ្ចឹង? តើស្អីទៅរបស់ដែលគេហៅថា(ភូមិឃុំមាសុវត្ថិភាព)នោះ។
ស្មើសុំឯកឧត្តមស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជ្រាប់ទៅទានប្រោស ល្បីថាលោកផ្កាយ៣នេះបានពង្រីកសាខាល្បែងធំៗបាន៣ទីតាំងទៀតហើយសូមទានជ្រាប៕

Leave a Reply

Your email address will not be published. Required fields are marked *