ព័ត៌មានជាតិ

បើកហាងកត់កន្ទុយលេខឆ្នោតយួន នៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជា រកសុីស្រួលមែន?

បើកហាងកត់កនួយលេខយួន ជ្រកខាងក្រោមស្លាកគណបក្សប្រ.ជ ក្បែរប៉ុស្តិ៍ផ្សារដើមគរ រកសុីស្រួលមែន!

ទឹកដីគ្រប់គ្រងដោយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ ខណ្ឌទួលគោក មានល្បែងបើកលេងព្រោងព្រាត គួរតែជាប់ឯតទគ្គកម្មសម្បូរបនល្បែងបំផុតក្នុងក្រុងភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្ត គឺគេចេះនឹកឃើញ រកកន្លែងបើកហាងកត់កន្ទុយលេខឆ្នោតយួននៅខាងក្រោមស្លាកគណបក្សប្រជាជនកម្ពុជាតែម្តងហើយ រកសុីបានយ៉ាងត្រជាក់ត្រជុំមែន! ។

កន្លងទៅមេដឹកនាំរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះបានចេញបញ្ជាអោយបង្ក្រាបល្បែងសុីសងខុសច្បាប់ អោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួននៅទូទាំងប្រទេស។ប៉ុន្តែបានសង្កេតឃើញថាមានមូលដ្ឋានមួយចំនួនធំធ្វើតាមបញ្ជាបានល្អ ។តែមូលដ្ឋានមួយចំនួនទៀតក្រាញដូចស្វារុញគ្នាទម្លាក់ពីចុងឈើអោយក្រពើសុី  បំបាក់មុខរដ្ឋាភិបាលថ្មីថ្មោងយ៉ាងខ្លាំង បែបថ្នាក់លើៗខ្លះនៅកន្លែងបើកល្បែងផ្ទាល់មិនដឹងទេ ព្រោះមានប្រភពបញ្ជាក់ថា គេមានការគប់គឹតតែបុគ្គលគ្រប់គ្រងក្រោមៗផ្ទាល់បិទភ្នែកចៅហ្វាយក្រុងនិងចៅហ្វាយខណ្ឌ?។

បទបញ្ជានាយករដ្ឋមន្ត្រីថ្មីហាក់អត់ប្រសិទ្ធភាពសោះឡើយ ពិសេសហើយខ្លាំងជាងគេនៅក្នុងទឹកដីប៉ុស្តិ៍ផ្សារដើមគរខណ្ឌទទលគោកក្រុងភ្នំពេញ បានផ្គើនបទបញ្ជា មិនដឹងអាងស្អី?។

គ្រាន់តែជិតប៉ុស្តុ៍ផ្សារដើមគរចម្ងាយមិនទាំងដល់៥០ម៉ែត្រផង គេឃើញមានល្បែងសុីសងធំៗ ដល់ទៅ៥ទីតាំងយ៉ាងតិចប៉ុន្តែសូមយកតែសូមប្រាប់តែ៣ទីតាំងសិនមានបង្ហាញសិន៖

១-ទីតាំងផ្ទះដាក់ល្បែងNETនៅផ្ទះដោះលេខលាក់ មានទ្វារព៌ណលឿងចាស់ ចំណុចផ្លូវលេខ២២៣ខាត្បូងស្តុបក្បាលមាន់ចែ មានលេងភ្នាល់ដូចជា(LoToKeno3-បៀរការ៉ាត់-ជល់មានonline-កត់បាល់តាមonline)សុី   សងជាប្រាក់ដុល្លារសុទ្ធៗក្រាស់ៗឃ្មឹកៗពេលចេញមួយលើកៗ។

២-មានកន្ទុយលេខបើកក្នុងលក្ខណធំដុំនៅលើផ្លូវលេខ៣៣៦ប្លុកឡាគីស្តារ ផ្ទះមានបិទ    អក្សរចិនទាំងសង្ខាងទ្វារចូលផ្ទះ។ផ្ទះល្បែងដ៏ធំនេះមិនបើកទ្វារអោយចូលទេ ចំពោះម៉ូយៗគេអោយចាក់តាមវិធី លូកដៃហុចលេខត្រូវចាក់ និងលុយចូលទៅ បន្ទាប់មកគេចេញកន្ទុយ
លេខហុចអោយភ្លាមនិងចាក់តាមតេឡេក្រាមបាញ់លុយតាមABAបើស្គាល់គ្នា។ផ្ទះនេះនៅចម្ងាយហែល៤០ម៉ែត្រប៉ុណ្ណោះនៅពីខាងត្បូងប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារដើមគរ។

៣-មួយកន្លែងទៀតនៅខាងជើងស្តុប ក្បាលមាន់ចែប្រហែល២៥ម៉ែត្រ ខាងលិចប៉ុស្តិ៍នគរបាលផ្សារដើមគរ ផ្ទះលេខ28BE0 ខាងលើលើកស្លាកគណបក្សប្រចាជនកម្ពុជា លើផ្លូវលេខ២២៣។ខាងក្នុងមានបន្ទប់កត់ឆ្នោតធ្វើជាបញ្ជរ មិនអន់ជាងបញ្ជរលក់មាសឬកន្លែងលក់សំបុត្រយន្តហោះទេ។

អ្វីគួរអោយចាប់អារម្មណ៍នោះគឺពួកគេចេះនឹកឃើញ គេរកសុីបើកហាង  កត់កន្ទុយលេខផ្គើនច្បាប់និងបទបញ្ជារាជរដ្ឋាភិបាល ដែលមានមនុស្សចូលចាក់គគ្រឹកគគ្រេង នៅខាងក្រោមស្លាកយីហោ(គណបក្សប្រជាជនកម្ពុជា)ដ៏មានប្រជាប្រីយ៍ភាព ហើយគេរកសុីបានយ៉ាងរំភើយតាំងពីយូរហើយ  ៕

Leave a Reply

Your email address will not be published. Required fields are marked *