ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បណ្តុះបណ្តាលអំពី គន្លឹះនៃការសរសេរអត្ថបទព័ត៌មាន មានក្រមសីលធ៌ម វិជ្ជាជីវៈនិងផ្សាយឱ្យចំគោលដៅ

ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) បើកវគ្គបណ្តុះបណ្តាលស្តីអំពី គន្លឹះក្នុងការសរសេរព័ត៌មានប្រកបដោយក្រមសីលធ៌ម មានវិជ្ជាជីវៈ និងផ្សព្វផ្សាយឲ្យចំគោដៅ

នៅព្រឹកថ្ងៃទី០៥ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានបើវគ្គបណ្តុះបណ្តាលស្តីអំពីគន្លឹះ នៃការសរសេរអត្ថបទព័ត៌មាន ប្រកបដោយក្រមសីលធ៌ម វិជ្ជាជីវៈ និងផ្សព្វផ្សាយឱ្យចំគោលដៅ នៅឯសាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលមានទីតាំង នៅជិតវត្តទួល ក្នុងសង្កាត់គីឡូម៉ត្រលេខ៦ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ ។

នៅព្រឹកដំបូង  វគ្គបណ្តុះបណ្តាលនេះ មានវត្តមានលោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដោយផ្ទាល់ ដល់អ្នកសារព័ត៌មាននិងមន្ត្រីមកពីស្ថាប័នផ្សេងៗទៀត មានជិត១០០នាក់។

លោកពុយ គា បានលើកឡើងថា៖ ដើម្បីឱ្យវិស័យព័តមានកម្ពុជាមានការរីកចម្រើន និង តាមទាន់សម័យកាលឌីជីថលនេះ លោកមានបំណងផ្តល់ដល់អ្នកសារព័ត៌មានកម្ពុជា និងស្ថាប័នពាក់ពន្ធ័ក្នុងការសរសេរសម្រាប់ស្ថាប័នខ្លួន ឱ្យបានយល់ដឹងច្បាស់អំពីគន្លឹះក្នុងការសរសេតអត្ថបទព័ត៌មាន អោយបានត្រឹមត្រូវប្រកបដោយក្រមសីលធ៌មនិងមានវិជ្ជាជីវៈព្រមទាំងផ្សាយទៅឱ្យចំគោលដៅ។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២៤ នៅក្នុង សាកលវិទ្យាល័យអន្តរជាតិអាមេរិកាំងភ្នំពេញ ដែលទីតាំងសាកលវិទ្យាល័យមួយដែល មានផាសុកភាព ទំនើប និងស្រស់ឆើតឆាយ។

គ្រូឧទ្ទេសនាម ល្បីឈ្មោះជាច្រើនរូបបានមានវត្តមាននៅថ្ងៃទី១មានដូចជាៈ៖លោកពុយ គារ ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោកកឹមគុណវឌ្ឍន៍រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកអត្ថាធិប្បាយកម្មវិធីផ្លូវការធំៗដ៏មានប្រជាប្រីយភាព ព្រមទាំង លោកលាង ឌីលុច និងលោកគីសុខលីម ដែលសុទ្ធតែជាអ្នកមានបទពិសោធក្នុងវិជ្ចាជីវៈព័ត៌មានអន្តរជាតិជាដើម។

វគ្គបណ្តុះបណ្តាលនេះ គ្រោងធ្វើមានរយៈពេល២ថ្ងៃពេញគឺនៅថ្ងៃ០៥,០៦ខែមេសាឆ្នាំ២០២៤។នៅក្នុងថ្ងៃដំបូងគេសង្កេតឃើញ វគ្គបណ្តុះបណ្តាលនេះ ដំណើការទៅបានយ៉ាងល្អប្រសើរ ទាំងគ្រូឧទ្ទេសក៍ ទាំងសិក្ខាកាម មានការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពរីករាយ។នៅក្នុងថ្ងៃទី១ជាថ្ងៃដំបូងនេះគេអាចវាយតម្លៃថា វគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបានផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់។(វគ្គនឹងបន្តនៅថ្ងៃស្អែកទៀត)៕

Leave a Reply

Your email address will not be published. Required fields are marked *