ពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សារក្តិតឈ្លូស!ខណៈលោកនូ សុីថា ឡើងជាមេគយចល័តថ្មី គាប់ជួនរឿងអាស្រូវផ្ទុះឡើងបន្តបន្ទាប់ មានខ្លះវ័នក ស្ទើឆេះរោងអ្នកតាគយ
មានពាក្យមួយឃ្លាថា៖«សត្វពព្លាក់ សុីផ្លែពភ្លាជំពាក់កទា ផ្សាក្តិតឈ្លូស»។ពាក្យមួយឃ្លានេះចាស់ទុំបានពោលទុក ព្រោះចង់ប្រៀនប្រដៅកូនខ្មែរថាកុំលោភលន់ កុំសុីតាមឃ្លាន កុំហ៊ានតាមចង់ វានឹងនាំការណ៍ក្តៅក្រហាយ កើតរឿងរយីងរយោងដូចសម្លរកំពឹស។
ប្រភពអោយដឹងថា នៅពេលដែលលោកនូ សុីថា នៅជាប្រធានសាខាគយបន្ទាយមានជ័យ លោកធ្លាប់ល្បីថា មិនសូវចេះគោរពពេលម៉ោងការងារទេ នៅភ្នំពេញច្រើនជាងនៅសាខា,ពូកែចងមុងពុករលួយ,លុះធ្វើជាប្រធាននាយកដ្ឋានកិច្ចការត្រួតពិនិត្យបង្កា បង្ក្រាបបទល្មើសនែអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(កន្លែងខ្លាញ់) គាប់ជួនក៏មានរឿងក្តៅក្រហាយជាច្រើនបានកើតឡើងផ្តើមចេញពីគយចល័តដែរ។មហាជនសង្ស័យថា លោកនូ សុីថា ហាក់ដើរជាន់ពែរ៍គេ ព្រោះគ្រាន់តែបានឡើងធ្វើជាប្រធានគយចល៏យភ្លាមជួបរឿងធំភ្លែត។
ពេលនេះ ចំពោះសាធារណជនវិញក្រោយគយកូនចៅជំនិតរបស់លោកនូ សុីថា ប្រចាំការនៅមេមត់ដើរចាប់ទូរសព្ទ័តាមហាងមកសាធារណ
ជន បានផ្តោតការយកចិត្ទុទុកដាក់ ទៅដល់ការឡើងដំណែងដ៏គួរអោយភ្ញាក់ផ្អើលរបស់គាត់លោកនូ សុីថា ដែលស្វាគមន៍ភ្លាមៗ ដោយការផ្សាយពីកាសែតនីរទេសទៅក្រៅស្រុកមួយភ្លាមៗដែរដោយចោទថា នោះជាដំណែងលោកបានពីការសូកប៉ាន់ឬទិញដំណែងក្នុងតម្លៃដល់
ទៅ៤លានដុល្លារអាមេរិក បើទោះជាការផ្សាយដោយកាសែតនីទេសក្រៅប្រទេសមួយនោះ គ្មានអំណះអំណាងគួរអោយជឿជាក់បានគឺហាក់«លឺគេថា»!ក៏ដោយ។ព្រោះថា ព្រោះបើគ្មានភ្លើង តើផ្សែងមានមកពីណា?ហើយបើគ្មានសំរាមសោះហេតុម៉្តេចទើបឆ្កែជុះដាក់ទៅ? ពេលនេះសាធារណជនមួយចំនួន ផ្ទុះមន្ទឹលសង្ស័យថា «វិធីប្រមូលពន្ធគយ ដោយដើរចាប់ទូរសព្ទ័លក់រាយតាមផ្ទះនោះ គឺជាផ្នែកមួយក្នុងការចាប់ផ្តើមស្រង់ដើមមកវិញរបស់លោក នូ សុីថា»ដែលមកពីមេគយចល័តថ្មីនេះ អាចនឹងចំណាយអស់យ៉ាងច្រើនមែន មុននឹងបានមកអង្គុយកៅអីខ្លាញ់មួយនេះឬយ៉ាងណា?។
គួររំលឹកថា៖កាលដែលលោកនូ សុីថា នៅជាប្រធានសាខាគយខេត្តបន្ទាយមានជ័យល្បីថាមានភាពមិនប្រក្រតីជាច្រើន ពាក់ពន្ធ័ជាមួយឈ្មួញដែលរកសុីជំនួញល្មើសច្បាប់ ធ្លាប់ត្រូវមន្ត្រីក្រោមឳវាទ រិះគនថាមិនសូវទៅធ្វើការក្នុងសាខា តែនិយមធ្វើការក្រៅសាខាជាងភាគច្រើនសម្ងំនៅតែភ្នំពេញ ។ល។និង។ល។
ខណៈលោកលោកនូ សុីថា ឡើងជាប្រធាននាយកដ្ឋានត្រួតពិនិត្យបង្កានិងបង្ក្រាបបទល្មើសគយ(មេគយចល័ត)ភ្លាមបានលេចលឺអំពីការដាក់ផែនការរាយសំណាញ់របស់លោកនូ សុីថា មេគយចល័តថ្មីមានទាំងការរៀបចំអោយជនសុីវិលខ្លះជួយធ្វើការងារត្រួតពិនិត្យដែលជាតួនាទីពិសេសរបស់មន្ត្រីគយទៀតផង។
រឿងដែលបង្កឡើងដោយគយចល័តនៅមេមត់ដឹកនាំដោយលោកព្រាប គារ៉ាត់ក្រុមអ្នកកាសែតមួយចំនួនបានព្យាយាម ទាក់ទងទៅលោកនូ សុីថា ដើម្បីទទួលការបកស្រាយជម្រះនូវមន្ទឹលជាច្រើន របស់សាធាណជនដែលកំពុងភ័យខ្លាច ចំពោះការដើរចាប់អោយបង់ពន្ធ ខុសរបៀបបង្កឡើងដោយគយចល័តនិងរឿងជាច្រើនករណីទៀត មិនមែនតែរឿងគយចល័តដើរចាប់ប្រមូលទូរស័ព្ទតាមហាងលក់រាយ អោយបង់ពន្ធតែប៉ុណ្ណោះនោះទេ។ប៉ុន្តែលោកនូសុីថាពិតជាមិនអាចទាក់ទងបានទេតាមទូរស័ព្មរហូតកមកទល់នឹងពេលនេះ ។
រដ្ឋាភិបាល គួរតែចាត់វិធានការដើម្បីជម្រះមន្ទឹលក្នុងចិត្តសាធារណជននិងអាជីវករលក់រាយដែលកំពុងភ័យខ្លាចចំពោះគយចល័ត ដើរចាប់ទំនិញលក់រាយតាមតូបនិងចាត់វិធានការចំពោះភាពមិនប្រក្រតី ក្នុងស្ថាប័នគយនិងរដ្ឋាករ ក្នុងការប្រើវិធានុការបង្កហេតុគួរអោយអាមាស់កន្លងមកនេះ។
- «ចិត្តមិនដាច់ធ្វើស្តេចមិនបាន» «ទុកមិនចំណេញ ដកចេញបំបាត់ស្អុយ»៕