ល្បែងហ្គេមល្មើសច្បាប់គ្រប់ប្រភេទ សុីសងដូចប្លន់ បើកលេងនៅត្រង់ចំណុចផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ល្បីថាអភិបាលខណ្ឌត្រូវជំនាញបិទបាំងមិនអោយដឹងរឿង គាប់ជួននឹងគ្មានការបង្ក្រាប
បនល្បែងហ្គេមល្មើសច្បាប់ប្រទេស ប៉ុន្តែហាក់ស្របច្បាប់បុគ្គលកន្ទេលធំបន្លំដេក ប្រភេទហ្គេមបាញ់ត្រីនិងហ្គេមជាច្រើនមុខទៀតមិនបានរាប់លម្អិត។បានបើកលេងតាំងពីយូរមកហើយ ម៉្ងៃៗមានអ្នកលេងមកចូលលេងយ៉ាងកុះករ រួមទាំងជាទីពេញនិយមរបស់ជាទំពាំងជិតស្អុយ សិស្សានុសិស្សគេចសាលាចូលលេងយ៉ាងណែនៗផងដែរ។
ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ ជារឿយៗគេឃើញនគរបាលប៉ុស្តីទឹកថ្លានិងមន្រីសង្កាត់តឹកថ្លាខ្លះមានវត្តមាននៅមុខបនល្បែងខុសច្បាប់នោះដែរ។
អ្នកលេងល្បែងម្នាក់អោយដឹងថា៖ទីតាំងហ្គេមបាញ់ត្រីនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខនេះ បើចង់លេង ស្រួលរកបំផុតគឺគេគ្រាន់តែមកដល់ផ្លូវលីស័រនឹងឃើ
ញអគារកញ្ចក់ខៀវធំមួយភ្លាម ត្រូវមើលទៅខាងលើឃើញ ទង់ជាតិខ្មែរជាសញ្ញា រួចទម្លាក់ភ្នែកមកក្រោមឃើញអក្សរចិនតាំងនៅពីមុខទ្វារ នោះហើយគឺជាទីតាំងបនល្បែងហ្គេម។អ្នកលេងដដែលបន្តថា៖អ្នកលេងមិនបាច់ព្រួយបារម្ភ ខ្លាច
មានការរំខានឬការបង្ក្រាបចាប់ចងអ្វីឡើយ។ព្រោះមេការនៅទីនោះតែងតែ និយាយធានាអះអាងថា(ទីតាំងនេះខ្នងក្រាស់ បង្អែកធំគ្មាននរណាហ៊ានមកចាប់ឬរំខានទេ)ចំពោះមុខភ្ញៀវដែលចូលលេង គ្រប់ៗគ្នា។
ប្រភពអោយដឹងទៀតថា៖ ខ្ញុំជឿថា លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ មិនដឹងរឿងមានបនល្បែងគ្រប់យ៉ាងក្នុងខណ្ឌលោកទេ ដោយបញ្ចាក់ថា ដូចជាបនល្បែងនៅផ្លូវលីស័រនេះ លោកត្រូវថ្នាក់ក្រោមបិទបាំងមិនអោយដឹងឡើយ រីឯលោកហ៊ួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ ហាក់ដឹងថាមានបនល្បែងដ៏ធំនៅផ្លូវលីស័រ ក្នុងសង្កាត់ទឹកថ្លាទេ ប៉ុន្តែលោកមិនខ្ចីធ្វើដឹង ធ្វើស្តាប់លឺ ថែមទាំងមិនតាមដានត្រួតពិនិត្យមេប៉ុស្តិ៍ទឹកថ្លា អោយគោរពអនុវត្តបទបញ្ជារាជរដ្ឋាភិបាលនិងនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសុវត្ថិភាពក្នុងសង្កាត់និងសង្គមទៅវិញ។ប្រភពបន្តទៀតថា បនល្បែងនៅផ្លូវលីស័រនេះ មិនបាច់ឆ្ងល់ទេ មានតែមេប៉ុស្តិ៍ទឹកថ្លាដែលដឹងជាងគេថាទីនោះក្នុងផ្ទះកញ្ចក់នេះជាបនល្បែងដ៏ធំ បើថាមិនដឹងទៀតអញ្ចឹងមិនខុសអីពីអាជ័យដែលសេដ្ឋីអោយទៅចាំចំការពោត។
ទាំងលោកម៉ូវម៉ានិត អភិបាលខណ្ឌសែនសុខ ដើម្បីជំរាបសួរ ទាំងលោកអធិការ ហួរ ម៉េងវ៉ាង ដើម្បបញ្ជាក់ព័ត៌មាន និងមេប៉ុស្តិ៍ទឹកថ្លា ដែលសង្ស័យថា បានគប់គឹតគ្នារក្សាទុក និងបិទបាំងបនល្បែងជាច្រើនទីតាំង ពិសេសសបនល្បែងនៅផ្លូវលីស័រនេះ គឺសុទ្ធតែមិនអាចទាក់ទង ដើម្បីសួរឬបញ្ជាក់ឬពាក់ព័ន្ធនឹងការបើកបនល្បែងល្មើសច្បាប់ យ៉ាងគគ្លើន ផ្គើនបញ្ជានាយករដ្ឋមន្ត្រថ្មី សង្ស័យជារឿងកន្ទេលធំបន្លំដេក ក្បាលទំពែកបន្លណកោ បានទេកាលពីព្រឹកមិញ៕