ចងលេងល្បែងហ្គេមគ្រប់ប្រភទសូមអញ្ជើញ ទៅផ្លូវលីស៊រ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធានាថាអាចលេងដោយសេរីគ្មានសមត្ថកិច្ចណាហ៊ានចាប់បង្ក្រាបទេ !
បនល្បែងហ្គេម ដែលមានហ្គេមគ្រប់ប្រភេទ សម្បូរបែប ចង់លេងអីគឺមានហ្នឹង! មានដូចជាហ្គេមបាញ់ត្រី។ល។បានបើកអោយចូលលេងតាំងពីយូរមកហើយ មានអ្នកលេងមកចូល
លេងយ៉ាងកុះករ មានទាំងសិស្សសាលាកំពុងពេញនិយម មកចូលលេងណែនៗដែរ។
ទីតាំងននេះធានាថាគ្មានអាជ្ញាធរឬប៉ូលីស ឬប៉េអឹមផុសចេញមកពីក្រហែងណា ហ៊ានមកចាប់បង្ក្រាបទីតាំងល្បែងមួយនោះទេ ព្រោះមេការទីតាំងល្បែងនោះគេមានបង្អែករឹងមាំ ខ្នងក្រាស់ ថែមទាំងមានជំនាញ ខាងរត់ការប្រើថ្នាំUSDញុកមាត់ សណ្តំអាជ្ញាធរនិងសមត្ថកិច្ចតូចតាចដែលមេការនៅទីនោះទុកជា(កណ្តុរកន្លាត)មកត្រងត្រាងក្បែរទេ។ទីតាំងនេះស្ថិតនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៃទីក្រុងភ្នំពេញ ប្រទេសខ្មែរយើងហ្នឹង ។បើអញ្ជើញមលេងល្បែងនៅទីតាំងនេះគឺស្រួលរកឃើញបំផុត ។គួរជម្រាបថា ទីតាំងនេះនៅលើផ្លូវលីស៊រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលមកដល់ផ្លូវលីស៊រ លោកអ្នកនឹងឃើញផ្ទះកញ្ចក់ខៀវដ៏ធំស្កឹមស្កៃមួយ មានសរសេរអក្សរជើងក្តាមតាំងពីមុខ លោកអ្នកងើយទៅលើនឹងឃើញទង់ជាតិខ្មែរយ៉ាងធំ ទំនងគេតាំងទង់ជាតិខ្មែរជាសញ្ញាពាណិជ្ជបញ្ជាក់ថា ម៉ាស្រុកខ្មែរ គឺមានតែបនល្បែងតែមួយគត់ដែលអាចតាំងទង់ជាតិខ្មែរជាឡូហ្គោស្រួលចំណាំពិតជាឡូយណាស់!។
លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ និងលោកហ៊ួង ម៉េងវ៉ាងអធិការ ព្រមទាំងមេប៉ុស្តិ៍ទឹកថ្លា សុទ្ធតែមិនអាចទាក់ទងដើម្បីសួរបញ្ជាក់ នូវអ្វីដែលពាក់ព័ន្ធនឹងការបើកបនល្បែងល្មើសច្បាប់ បើកលេងយ៉ាងគគ្លើន ផ្គើនបញ្ជានាយករដ្ឋមន្ត្រថ្មី បើកតាំងពីយូរយារដល់បច្ចប្បន្ននេះបាន ដោយហាក់កន្ទេលធំបន្លំដេកមិនបង្ក្រាបសោះនេះបានទេកាលពីព្រឹកមិញ៕