ព័ត៌មានជាតិ

លោកលី ឡា ប្រធានខណ្ឌជលផលខេត្តកំពងឆ្នាំង រួមចំណែក១០០០ដុល្លារជាមួយកាកបាតក្រហមកម្ពុជាដើម្បីនិរន្តរ៍ភាពមនុស្សធ៌មអមតៈនៅកម្ពុជា

លោក លី ឡា ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបរិច្ចាគថវិកា ១ពាន់ដុល្លារ ក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

(ភ្នំពេញ)៖ប្រភពពីខេត្តកំពង់ឆ្នាំង អោយដឹងថា៖ លោក លី ឡា ប្រធានខណ្ឌជលផលខេត្តកំពង់ឆ្នាំង បានបរិច្ចាគនូវថវិកាចំនួន ១ពាន់ដុល្លារអាមេរិក ចូលរួមជាមួយកាកបាតក្រហមកម្ពុជា នៅក្នុងឱកាសខួប១៦១នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧ
សភាឆ្នាំ២០២៤នេះ។

ប្រភពបន្តអោយដឹងថា លោក លី ឡា តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ រួមចំណែកជួយដល់កាកបាទក្រហមកម្ពុ ជាក្នុងឱកាសខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ហើយលោកក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀតផងដែរ។

កាយវិការរួមចំណែកជួយឧបត្ថម្ភឋវិកា ដល់កាកបាតក្រហមនេះ ត្រូវមហាជនអបអរសាទរ ហើយចាត់ទុកថា លោកលី ឡា បានដើរតូជាគំរូដ៌ល្អក្នុងការរួមកម្លាំង ជួយដល់និរន្តរ៍ភាព នៃសកម្មភាពមនុស្សធ៌មនាៗ របស់កាកបាតក្រហមកម្ពុជា ក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដែលជាទឹកចិត្តដ៏ល្អថ្លៃថ្លាបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *