ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ៦០គ្រួសារនៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំមកសម្តេចហ៊ុន ម៉ាណែតមេត្តាជួយផង!

ពលរដ្ឋនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ សុំអន្តរាគមន៍ពីសម្ដេចបវរធិបតី ហ៊ុន ម៉ា  ណែត ជួយរកយុត្តិធម៌!

ប្រជាពលរដ្ឋ៦០គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្នើសុំ ទៅរាជរដ្ឋាភិបាល ជាពិសេសសម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី <span;>អោយជួយអន្តរាគមន៍ ផ្ដល់នូវយុត្តិធម៌ដល់ពួកគាត់ អំពីករណី ដីដែលរាជរដ្ឋាភិបាល«កាត់ឆ្វៀល» ប្រគល់ឱ្យ ពល
<span;>រដ្ឋ ពុំបានធ្លាក់ដល់ដៃ ប្រជាពលរដ្ឋ ដែលជាអ្នកកាន់កាប់ និងអាស្រ័យផលពិតប្រាកដទេ។ បែរជាត្រូវបានអាជ្ញាធរ រួមមានរដ្ឋបាលស្រុក+ឃុំ-ឃុបឃិតគ្នាជាប្រព័ន្ធ ប្រគល់ទៅអោយ<span;>បក្ខពួកខ្លួន ប្រើរូបភាព យកឈ្មោះខ្មោចឬអ្នកផ្សេងៗ អោយទៅអាស្រ័យផលជួសវិញ ដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនពួកគាត់។
គួរបញ្ជាក់ថា៖ពលរដ្ឋចំនួន៦០គ្រួសារមានប្រវត្តិកាន់កាប់ និងអាស្រ័យផល នៅលើដីនោះ ពិតប្រាកដ មិនមានឈ្មោះ បានទទួលនូវដីនោះឡើយ។ពលរដ្ឋ៦០គ្រួសារ ខាងលើ
នេះបញ្ជាក់ថែមទៀតថា ដីនោះ ស្ថិតនៅចំណុច ក្រោមអាងទឹកចិន ជាប់ត្រពាំង ជ្រោយអង្ក្រង ឋិតនៅ ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាដីដែលពួកគាត់កាន់កាបអាស្ស័យផលតាំងពីឆ្នាំ១៩៩១ មក។ពលរដ្ឋទាំងនោះ បានបញ្ជាក់បន្តថា ក្រោយពីទទួលរងអយុត្តិធ៌មនេះភ្លាមពួកគាត់ បានប្ដឹងតវ៉ា ទៅរដ្ឋបាលឃុំ និងស្រុក ជាច្រើនលើ ប៉ុន្តែ លោកមេឃុំនិងលោក អភិបាលស្រុក ពុំបានដោះស្រាយសមស្រប ដើម្បីឱ្យពួកគាត់ទទួលយកឡើយ។ទើបដាច់ចិត្តដាក់ បណ្ដឹង ទៅរដ្ឋបាលខេត្ត កំពង់ធំទៀត តែលទ្ធផលគឺឈឹងដូចតែគ្នា។
ពលរដ្ឋ ទាំងនោះ សុំអន្តរាគមន៍ អោយមានការស៊ើបអង្កេត ជាបន្ទាន់ណាមួយ ដើម្បីផ្អាកជាបណ្ដោះ អាសន្ននូវសកម្មភាព យកគ្រឿងចក្រសំរុករាន្ត ឈូសឆាយបំពានចូលទៅកាន់កាប់ រំលោភលើដី ដែលពួក គាត់ បានកាន់កាប់នោះ។ ពេលនេះមានគ្រឿងចក្រ ជាច្រើនគ្រឿង បានសម្រុក យ៉ាងសរ៉ុកឈូសឆាយ នៅលើដី និងព្រៃ និងដុតព្រៃ នៅចំណុចនោះ ដោយពង្រីក លើសទំហំ ដី ដែលរដ្ឋាភិបាល កាត់ឆ្វៀលឱ្យពួកគាត់នោះថែមទៀតផង។
អ្វីដែលពលរដ្ឋអស់សំណើចនោះគឺ!ការណ៍ដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញ បានផ្សព្វផ្សាយមិនឱ្យប្រជាពលរដ្ឋ កាន់កាប់ដីនោះ ដោយថា ដីនោះជាដីរបស់រដ្ឋ និងរដ្ឋចាត់ទុកជាដែនព្រៃ អភិរក្សសត្វខ្សឹម។ប៉ុន្តែក្រោយរាជរដ្ឋាភិបាល បានកាត់ឆ្វៀលប្រគល់ឱ្យប្រជាពលរដ្ឋ បែរ ជាពួកគាត់គឺជាអ្នកកាន់កាប់ពិតប្រាកដមិនទទួលដីទៅវិញ ទើបនៅតែតវ៉ា ។
ពលរដ្ឋបន្តថា មេឃុំ ចេះតែឱ្យពួកគាត់នៅឱ្យស្ងៀមទៅ.. វាមិនអត់ដីនោះទេ កុំទៅភ័យ ប៉ុន្តែបើស្ដាប់យូរទៅគឺគាត់ (មេឃុំ)ទៅវិញទេ ដែលភ័យខ្លាចបែកធ្លាយរឿងសម្អុយដល់លើ គាត់ ហើយបែរជាថា អោយពួកគាត់នៅអោយស្ងៀម បើមិននៅស្ងៀមនោះទេ គឺគេមិនកាត់ឱ្យទេ គឺអត់តែទាំងអស់ គ្នាហ្នឹង!ទៅវិញ។

លោក អ៊ួង សារឿន អភិបាលស្រុក បារាយណ៍ ពុំបានបំភ្លឺថាដូចម្ដេចទេដោយអ្នកសារព័ត៌មាន ព្យាយាម ទាក់ទងសុំបំភ្លឺ តាមទូរស័ព្ទមិនបានជាច្រើនដង៕

Leave a Reply

Your email address will not be published. Required fields are marked *