លោកបូរី វង្សសានិតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុនិងលោកសេង ឈួន ប្រធានជញ្ជីងទូទាំងប្រទេស រងការរិះគន់ពីអ្នកដឹកទំនិញឆ្លងកាត់ជញ្ជីងថ្លឹងស្ទឹងច្រាលនិងអូរចំណារផ្លូវជាតិលេខ៤ លោកបូរី វង្សសានិតប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុនិងលោកសេង ឈួនប្រធានគ្រប់គ្រងត្រួតពិនិត្យជញ្ជីងទូទាំងប្រទេស រងការរិះគន់ថា៖លោកទាំង២មិនយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយរបស់ប្រធាននិងមន្ត្រីនៅតាមស្ថានីយ៍ជញ្ជីងថ្លឹងស្ទឹងច្រាលនិងអូរចំណារទេ បន្តទុកអោយលាតបាតដៃ«រកលុយថ្លៃបាយ និងកៀបអ្នកដឹកទំនិញឆ្លងកាត»កាន់តែខ្លាំង ដោយលោកទាំង២កំពុងសម្ងំសោយសុខ បិទភ្នែកទុកអោយ លោកប្រធានស្ថានីយ៍និងមន្ត្រីជញ្ជីងប្រើ«មាត់និងភ្នែកថ្លឹងជំនួសជញ្ជីង»ដើម្បីកៀបអ្នកបើកបររថយន្តនិងអ្នកដឹកជញ្ជនឆ្លងកាត់ស្ថានីយ៍ថ្លឹងឡានទាំង២ខាងលើកាន់តែខ្លាំងឡើងៗ!។ ប្រភពបន្តថា៖បើផ្ទុកទំនិញល្មមៗគឺត្រូវតែបង់អោយមន្ត្រីជញ្ជីងដែរ(បង់លុយថ្លៃបាយ)។ដឹកលើសតិចតួច(ត្រូវបង់តាមបបូរមាតមន្ត្រីជញ្ជីង)ដែរ។ហេតុនេះអោយម្ចាស់ទំនិញអត់ជម្រើសទេទើប «បើជ្រុលជាអស់លុយដដែលៗ ដាក់ទំនិញអោយទាល់តែផ្លូវស្រែកថ្ងូរ រញ្ជួយដី តែម្តងទៅស្រូលជាង ។ទើបម្ចាស់ឥវ៉ាន់ក៏ចំណេញ មន្រ្តីជញ្ជីងក៏មិនបាច់រឿងថ្លឹង ទើបឈ្នះទាំងអស់គ្នា។ប្រភពដដែលបន្តថា៖កន្លងមកគ្មានអ្នកណាហ៊ានតវ៉ាទេ ព្រោះមន្ត្រីប្រចាំការ សុទ្ធតែចេះដឹង ពូកែទាំងសូត្រ ពូកែទាំងសុំ «បើដឹកលើសគាត់សូត្រ ដឹកខ្វះគាត់សុំ»តែរហូតហ្នឹង។ចំណែកឯរថយន្តដឹកខ្សាច់ដឹកថ្ម ដឹកអីវ៉ាន់ផ្សេងវិញបើផ្ទុកឥវ៉ានលើសទម្ងន់ បើកបរឆ្លងកាត់ជញ្ចីងទាំង២កន្លែងនោះអោយតែម្ចាស់រថយន្តចូលទៅបង់លុយតាមការកំណត់ ភាគច្រើនមិនបាច់ចូលថ្លឹងឡើយ?។ ករណីខាងលើឯកឧត្តមរដ្ឋមន្ត្រីថ្មី ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនហាក់មិនទាន់ចាប់អារម្មណ៍ទេត្បិតជាបញ្ហាកំបុិកកំប៉ុក បើទោះទង្វើនោះគឺជាដើមហេតុនាំអោយអន្តរាយផ្លូវក៏ដោយ។ឯលោក សេង ឈួនដែលទទួលបន្ទុកជាប្រធានគណកម្មការត្រួតពិនិត្យជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសវិញ ខណៈផ្លូវកាន់តែខូច ល្បីថាមន្ត្រីតាមស្ថានីយ៍ទូទាំងប្រទេស គោរពវន្ទាគ្រប់ៗគ្នាដូចគេខ្លាចអ្នកតាកាច់អញ្ចឹង !។លោកសេង ឈួន កាន់ដំណែងខ្លាញ់នេះតជាប់រាប់ជំនាន់រដ្ឋមន្ត្រីទៅហើយ គាត់ពូកែណាស់រឿងសុំថ្នាក់លើដាក់ជញ្ជីងតាមផ្លូវអោយច្រើននិង ពូកែតែខាងលើកផែនការប្រើវិធានការឆ្មក់ថ្លឹងជញ្ជីងចល័ត មើលទៅកាក់កបដែរ។ឯជញ្ជីងនៅតាមស្ថានីយ៍ នៅតែប្រើភ្នែក ប្រើមាត់ជំនួសជញ្ជីងដដែលហ្នឹង! ។ ការរអ៊ូ រទាំ របស់អ្នកបើករថយន្តដឹកទំនិញ ខាងលើនេះ […]