មានការលើកឡើងថា៖មានបទល្មើសនេសាទកើនឡើងគួរអោយព្រួយបារម្ភនៅតាមបណ្តាស្រុកមួយចំនួន នៅជាប់ដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង។ប៉ុន្តែមន្ត្រីជលផលបានបកស្រាយថា គឺជាការបំប៉ោងព័ត៌មាន តាមតែមាត់ដោយបុគ្លលខ្លះ មិនឆ្លុះបញ្ចៃងការពិតអាងអណ្តាតអត់ឆ្អឹង ។ទន្ទឹមនោះក៏មានប្រភពដោយឡែកមួយទៀតបានលើកឡើងដែរថា៖គឺជាការ យករឿងបទល្មើស តូចតាចសោះទៅពង្រីកអោយធំ ដោយមើលតែមួយជ្រុងតូចនៃបញ្ហា ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនបានសម្លឹងអោយឆ្ងាយ មិនឆ្លុះបញ្ចាំងការពិតឡើយ។ពាក់ព័ន្ធនឹងក្តីបារម្ភថាមានការកើនឡើងនូវបទល្មើលនេសាទនៅខេត្តកំពង់ឆ្នាំងនេះ អង្គភាពកាសែតចំនួន២អង្គភាពបានចុះទៅកាន់តាមដងទន្លេនិងព្រែកមួយចំនួនតាមដងទន្លេសាបថ្ងៃ២២កុម្ភៈ២០២៤នេះ។ពលរដ្ឋដែលទទួលបានពីប្រជានេសាទដែលកំពុងនេសាទតាមដងទន្លសាបជាក់ស្តែងអោយដឹងថា៖បទល្មើសនេសាទនៅតាមដងទន្លេសាបគឺប្រាកដជាមានមែន(លោកអាចមើលឃើញ)អ្វីទាំងនោះវាមិនច្រើនហើយមិនធំដូចគេថាទេ!។ប្រជានេសាទដដែលបន្តថា៖បងប្អូនរកសុី តែងតែល្មើសច្បាប់ខ្លះ មិនមែនមានតែមនុស្សត្រឹមត្រូវទាំងអស់ទេ នោះគឺដោយសារជីវភាពខ្វះខាតបង្ខំអោយបងប្អូនយើងរកដង្ហើមដកដែរ តើមាននរណាចង់ទៅបង? ពួកគាត់បន្តថា៖ការរកសុីទាំងនោះទៀតសោត គឺរកដោយឆក់កន្តៀត ភ្នែកសេក ភ្នែកលលកដែរ ព្រោះខាងជលផលគេ ចុះបង្ក្រាបជាប្រចាំ ស្ទើតែរាល់តែថ្ងៃដែរហ្នឹង! មិនមាននរណាហ៊ាន រកសុីនេសាទល្មើសច្បាប់ដោយចំហរនោះទេ។ប្រភពដដែលបន្តថា ជាពិសេសការដាក់សម្រាស់ជាដើមនោះក៏លួចកញ្ឆក់កន្តៀតដែរ គេលួចដាក់សម្រាស់រកសុីជាលក្ខណៈគ្រួសារប៉ុណ្ណោះ គេផ្លិចមែកសម្រាស់ទៅក្នុងទឹកនៅពេលទឹកឡើង លុះសម្រកលេចចេញក្បាលសម្រាស់ គេប្រញាប់ហ៊ុំយកត្រីលក់ រួចប្រមូលមែកសម្រាស់ទុករឿងៗខ្លួនវិញ ពុំមានឈ្មួញឯណាហ៊ានកែនគ្នាកាប់សម្រាស់ដាក់ពេញទន្លេទេ ឯអ្នកថាចេះតែថាទៅ អាងមានមាត់ បើចង់ដឹងសាកមើលទៅ! បើហ៊ានធ្វើសម្រាស់ទ្រង់ទ្រាយធំមែន គឺមិនបាច់បានហ៊ុំចាប់ត្រីទាន់ទេ បើសិនគ្មានខាងជលផលក្របួចទៅអោយតុលាការបាត់ទេ ខ្ញុំហ៊ានភ្នាល់ដាក់អីក៏បានដែរ ។ប្រភពដដែលបន្ថែមថា៖សម្រាសលគេផ្លិចក្នុងទឹកនៅខែទឹកឡើង ទោះជាជីដូនជីតា ជលផលឬអ្នកបើកទូកកាណូតលើទឹកជាទេវតាក៏មិនងាយមើលដែរ តែលុះដល់ទឹកស្រកផុសក្បាលសម្រាស់ ទើបគេប្រញាប់នាំគ្នាសម្រុកហ៊ុំចាបត្រីលក គ្រាន់បានលុយតិចតួចចិញ្ចឹមកូន ប្រពន្ធ វាមិនមែនការបំផ្លាញស្អីទេ ទន្លេនៅតែជាទន្លេ ចាប់យកតែត្រីឯមែកសម្រាស់ប្រមូលទុកវិញ ជាទម្លាប់រកសុីរបស់ពលរដ្ឋកក្រីក្រទៅហើយ ហើយជារឿងលួចដាក់សម្រាស់គ្រួសារគ្មានសម្រាស់ឈ្មួញធំខ្មោចយក៍ស្អីទេបងអើយ !។បន្ទាប់ពីទទួលបានព័តមានពីអ្នកនេសាទផ្ទាល់និងបានឃើញការរកសុីនេសាទជាក់ស្តែង គេអាចសន្និដ្ឋានបានថា មានការផ្សាយព័ត៌មានខ្លះ […]