ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បែងចែកត្រីខកំប៉ុង ដែលទទួលបានពីសប្បុរសជន ដល់អង្គភាពចំណុះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារសង្កាត់ព្រែកកំពឹស! លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន ០២កេស បន្ថែមទៀត សម្រាប់បម្រុងទុកក្នុងរោងបាយ ព្រមទាំងជូនដល់ក្រុមការងារមូលដ្ឋានសង្កាត់ព្រែកកំពឹត្រីខកំប៉ុងសរុបចំនួន ៣១កេស ៕
Author: bknews
លក់ជីអាចម៍គោអោយយួនថោកៗ យកលុយទិញជីគីមីដាក់ស្រែ
លក់ជីអាចម៍គោអោយយួនថោកៗ យកលុយទិញជីគីមីដាក់ស្រែ លក់អាចម៍គោអោយយួន ទិញជីគីមីដាក់ស្រែ នៅស្រុកចន្ទ្រា ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នាំគ្នាលក់អាចម៍គោ ក្របី សម្ងួត ច្រកដាក់ការ៉ុងគរចាពំនូកៗ ទុកលក់អោយយួនថោកៗដើម្បីបានលុយទៅទិញជីគីមីពីយួន មកដាក់ស្រែចំការ។ -ព័ត៌មានគួរទុកចិត្តបានមួយ បានអោយដឹងថា៖យួនប្រឹងទិញអាចម៍គោ-ក្របីដឹកទៅវៀតណាតាមច្រកនានានៃស្រុកចន្ទ្រាក្នុងតម្លៃយ៉ាងថោកបំផុត។បងប្អូនខ្មែរនៅទីនោះ ប្រឹងប្រមូល ហាល សម្ងួតអាចម៍គោ អាចម៍ក្របី ច្រកការ៉ុងអង្គុយចាំលក់អោយយួនចូលមកដល់ផ្ទះ ដើម្បីយកប្រាក់ តិចតួចគឺអាចម៍គោមួយការ៉ុងទម្ងន់ប្រហែល១៧គ.ក្រ តែ២៥០០រៀល ទៅទិញជីគីមីពីយួនដែលគេលក់មកអោយខ្មែរយកមកដាក់ស្រែវិញក្នុងតម្លៃខ្ពស់ កប់ពពក។ -ការរកសុីលក់អាចម៍គោ-ក្របីអោយយួន ដើម្បីទិញជីគីមីពីវៀតណាមវិញនេះ.ប្រជាកសិករបានឱ្យដឹងថា ក្រុមឈ្មួញយួនបានឆ្លងដែនចូលមកប្រមូលទិញអាចម៍គោ-ក្របី ហើយដឹកឆ្លងដែនទៅប្រទេសវៀតណាមវិញតាមច្រករបៀងនានា នៃស្រុកចន្ទ្រា ដោយឲ្យតម្លៃថោក និងពុំឃើញមានសមត្ថកិច្ចឬអាជ្ញាធរណា ជួយទប់ស្កាត់ឬទៅពន្យល់ដល់បងប្អូនខ្មែរយើង អោយជ្រួតជ្រាបថាតើ ទង្វើនោះបងប្អូនខ្មែរចំណេញឬបងប្អូនខ្មែរខាតឬជាវិធានការអ្វីឡើយ ខណៈប្រជាកសិករខ្មែរ បែរជានាំគ្នាទៅទិញជីគីមី ដែលនឹងនាំអោយខូចគុណភាពដីស្រែ ផ្លែផ្កាមានជាតិគីមីពីប្រទេសវៀតណាមមកប្រើប្រាស់លើដំណាំស្រូវ និងបន្លែបង្ការខ្លួនឯងទៅវិញ ។ -ព័ត៌មាននេះ ត្រូវអ្នកកាសែតក្នុងស្រុកម្នាក់ ចិត្តល្អអោយដឹងកាលពីថ្ងៃទី២៥ មករា២០២៤ នេះថា ៖ហេតុការណ៍យួនចូលទិញអាចម៍គោទៅពីខ្មែរ ឯខ្មែរបែរជាទិញជីជីគីមីចូលមកវិញនេះ បានកើតឡើង៣ខែមកហើយ តាំងពីខែវិច្ឆិកា ២០២៣ មកដល់ខែនេះ។ – ប្រភពនោះបន្តថាយួនជាច្រើននាក់ដើប្រមូលទិញអាចម៍គោក្របីស្ងួតច្រកបាវរួច(១បាវ១៧គ.ក្រ)តម្លៃ២៥០០រៀល=កាហ្វេថ្មពិល១ពែង។ -តាមកត់សម្គាល់អោយដឹងថានៅក្នុងឃុំចន្ទ្រា ក្នុង១គ្រួសារបានចិញ្ចឹមគោនិងក្របីយ៉ាងតិច៣០ក្បាលទៅ១០០ក្បាល […]
ច្បាប់តឹង និង ច្បាប់ធូរ
ខ្សឹប! ច្បាប់តឹងនិងច្បាប់ធូរ អ្នកនេសាទក្រីក្រនៅក្នុងស្រុកកំពង់លែងនិងខ្លះនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទម្លាយថា ទៅអូសនាមនៅតាមទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនបាច់ចាំមានច្បាប់ទេ ហើយក៏មិនបាច់ព្រួយខ្លាចនរណាគេចាប់ដែរជលផលខេត្តកំពង់ឆ្នាំគេប្រើច្បាប់ធូរ? គ្រួសារមួយដែលកំពុងធ្វើនេសាទនៅក្នុងទន្លេសាប ក្នុងស្រុកជលគិរី បានទម្លាយដឹងថា៖បើអ្នកណាចង់ទៅអូសនាម តាមទន្លេសាបក្នុងទឹកដីខេត្តកំពង់ឆ្នាំង មិនបាច់ព្រួយចាំមានច្បាប់ឬអត់ច្បាប់ស្អីទេ ហើយក៏មិនបាច់ខ្លាចគេចាប់ដែរ។មានអ្នកអូសនាម អូសអួនក្រឡាញឹក បណ្តោយសឹង២គីឡូដី មានខ្លះរកសុីឆក់ត្រី ខ្លះអូសយុាំងកាវ ខ្លះប្រើដល់ទៅអូសមងខ្សែភ្លើងឆក់ផង តាមទន្លេយ៉ាងគគ្រឹកគគ្រេង ក្នុងទឹកទន្លេសាបក្នុងខេត្តកំពង់ឆ្នាំង គេរកសុីស្រួលមិនបាច់ខ្លាចអត់ច្បាប់ស្អីនោះទេ។ជលផលកំពង់ឆ្នាំងគេមិនសូវតឹងតែង ថាអ្នកណាមានច្បាប់ឬអត់ច្បាប់ទេ សំខាន់អោយតែនិយាយត្រូវគ្នាស្ងាត់ៗ រកសុិម៉ាសប្បាយ ថាជាប្រទេសគោរពច្បាប់ក៏បានថាប្រទេសអត់ច្បាប់ក៏បាន ព្រោះកន្លែងខ្លះប្រើច្បាប់តឹង កន្លែងខ្លះប្រើច្បាប់ធូរ? ។បើក្នុងទឹកទន្លេសាបក្នុងទឹកដីខេត្តកណ្តាលគេត្រូវប្រើច្បាប់តឹង។តែបើចូលមករកសុីក្នុងទឹកទន្លេសាបដែនដីកំពង់ឆ្នាំងវិញ អាចរកសុីបានមួយសេរី ជលផលប្រើអាច្បាប់ធូរ។មានទអ្នកនេសាទមកពីខេត្តកណ្តាល ច្រើនណាស់ដែលមករកសុីនៅកំពង់ឆ្នាំងគេមានតែច្បាប់ចេញពីមន្ទីរកសិកម្មខេត្តកណ្តាលនិងជលផលខេត្រកណ្តាលអនុញ្ញាត្តអោយអូសពីឃុំកំពង់ហ្លួង ដល់ឃុំព្រែកតាទែនប៉ុណ្ណោះ ប៉ុន្ត គេមកអូសនាមពេញទន្លេ យកត្រីទាំងទូកៗទៅលក់វិញមិនដែលមានបញ្ហាទេ មិនបាច់ខ្វាយខ្វល់ពីច្បាប់ខេត្តកំពងឆ្នាំងនោះទេ ព្រោះមន្ត្រីជំនាញក្នុងខេត្តកំពង់ឆ្នាំគេឆ្លាតៗណាស់ រួមនិងអជ្ញាធរតាមស្រុកតាមដងទន្លេផង គេប្រើតែច្បាប់ធូរ មិនបាច់ចាំច្បាប់ចេញពីកសិកម្មខេត្តឬជលផលខេត្តកំបង់ឆ្នាំងខ្មោចយក៍ស្អី ក៏រកសុីបានយ៉ាងស្រួលដែរ។ជាក់ស្តែងអ្នកមានគេកាន់ច្បាប់ពីខេត្តកណ្តាលចូលមកអូសនាមក្នុងខេត្តកំបង់ឆ្នាំងគគោកចូលមកអូសនាមជិត១០ឆ្នាំហើយគ្មានអ្នចាប់ទេ ដូចជា ១-ឈ្មោះស៊ូ ជា ២-ឈ្មោះជា សុខកាន,៣-ចាន់ ផានិត,៤-សែន ស៊ូមើក, ៥-ឆុន ណារ៉ា, ៦-អោក អ៊ង.,៧-ឈឺន ឈុន,៨. សេន […]