ខ្សឹប!មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយហុឺហារស្ទើររាល់យប់ ខណៈប្រទេសត្រូវចោរសៀមកំពុងឈ្លានពាន!
ក្នុងភោជនីយដ្ឋានធំមួយ ជាទីណាត់ជួបគ្នារបស់ក្រុមឈ្មួញធំផឹកកាហ្វេពិភាក្សាមុខអំពីជំនួញប្រចាំថ្ងៃ នៅពេលនេះពេញនិយមនិយាយរឿងបុរសសង្ហាមេគយចល័តទូទាំងប្រទេសថ្មី លោកនូ សុីថា ថា៖លោកនូ សុីថា មេគយចល័តអង្គុយតែក្នុងប៊ុយរ៉ូកើបលុយស្រង់ដើម ចំណេញកប់ក្តោង បែរជាផឹកសុីសប្បាយហុឺហារសឹងតែរាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លានពាន!ហើយទាហានខំបង្ហូរឈាមការពារទឹកដី ឯប្រជាជននៅតាមទល់
ដែន កំពុងបាត់បង់ដីថ្លីផ្ទះសំបែងរត់ភៀសសឹកទៅជ្រកក្រោមតង់ យ៉ាងវេទនា។
ក្រុមឈ្មួញបន្តថា៖តាំងពីលោកនូ សុីថា បានអង្គុយកៅអីមេគយចល័តទូទាំងប្រទេសដែលល្បីថាថ្លៃរាប់លានដុល្លារមក ស្រាប់តែស្រូតស្រង់ដើមយ៉ាងខ្លាំង បានដាក់បទបញ្ចាអោយគយចល័តប្រចាំគ្រប់តំបន់ទាំងអស់ អោយប្រមូលលុយយកមកថ្វាយខ្លួនដូចស្តេចចក្រពត្រ័ ល្មើសសេចក្តីណែនាំរបស់អគ្គនាយកគយលោកគុន ញឹម ឯលោកនូ សុីថាវិញអង្គុយកើបលុយស្រង់យ៉ាងត្រជាក់ចិត្ត ហើយបែរជាផឹកសុីសប្បាយហុឺហារសឹងតែរាល់យប់ខណៈប្រទេសជាតិកំពុងត្រូវចោរសៀមឈ្លានពាន!យុទ្ធជនយើងនៅសមរភូមិមុខ កំពុងបង្ហូរឈាមការពារទឹកដី ឯពលរដ្ឋប្រមាណជាង១៦០០០ខ្នងផ្ទះ នៅជាប់ទល់ដែនសៀម ត្រូវសៀមប្លន់ដីធ្លីផ្ទះសំបែង កំពុងរត់ភៀសសឹកយ៉ាងវេទនាតោកយ៉ាកក្រៃលែងបែបនេះ។
ឈ្មួញរម្លឹកថា៖លោកមេគយងឈ្មោះនូ សុីថានេះល្បីយូរហើយ កាលនៅត្រឹមជាមេគយច្រកទ្វារទ្វេភាគី(ដា)ក្នុងស្រុកមេមត់ ល្បីរឿងធ្វើជាមេគយចាប់ឈើផង ធ្វើជាឈ្មួញរកសុីឈើល្មើសច្បាប់បំផ្លាញជាតិដឹកទៅលក់អោយយួនផងរហូតមានទំនាស់នឹងឧកញ៉ាឈ្មួញម្នាក់ឈ្មោះ(ឈ ថ រ)មានផ្ទះនៅមេមត់ ដល់ថ្នាក់យកតួនាទីជាមេគយខ្មែរចូលទៅចាប់ឈើរបស់ឧកញ៉ា(ឈ ថ រ)
ដល់ក្នុងដីវៀតណាមទៀតផង។អំឡុងពេលនោះលោក នូ សុីថា បាត់មុខពីស្ថាប័នគយអស់មួយរយៈ មិនដឹងហេតុអ្វីទេ ឬអាចព្រោះតែសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បញ្ជាអោយតាមចាប់ខ្លួនមេក្លោងឈ្មួញឈើល្មើសច្បាប់បំផ្លាញជាតិជាគូកន!មានខ្លះបិទសាប៊ូគូថដល់រត់ដល់សឹង្ហបូរីខ្លះរត់ចូលទៅសម្ងំនៅស្រុកយួន។កាលនៅជាមេសាខាគយប្រចាំខេត្តបន្ទាយមានជ័យ វិញគាត់ល្បីថា គឺជាមេសាខាគយខ្ពើមប៊ុយរ៉ូ ខ្ពើមទូរសព្ទ័កូនចៅមកសំកុកនៅតែតាមតុបុកប៊ីយ៉ា ម្តុណានជីង រងចាំប្រមូលលុយពីការគប់គឹតជាមួយឈ្មួញទុច្ចរិតដឹកឆ្លងខេត្ត សម្រាប់យកមកទិញដំណែងជាមេគយចល័តទូទាំងប្រទេសរហូតសម្រេចអង្គុយបច្ចុប្បន្ននេះ។
ឈ្មួញម្នាក់បន្តថា៖កាលពីថ្ងៃ០២មករា២០២៦លោកនូ សុីថា ត្រូវផេកមួយឈ្មោះផែង វណ្ណៈនិយាយក្នុង statusពាក់ពន្ធ័នឹងរឿងម្ចាស់ផេកនោះ បានប្រកាសសុំកាត់កាល់មិត្តភក្រ័ជាមន្ត្រីគយចោលទាំងអស់កុំអោយខ្លួនជាប់ដឹតដាមនឹងអំពើពុករលួយរបស់គយជាមិត្ត និងថែមទាំងបានចោទប្រកាន់ចំពោះលោកនូ សុីថា ប្រធាននាយកដ្ចានបង្កានិងបង្ក្រាបបទល្មើសគេចពន្ធនៃអក្គនាយ
កដ្ឋានគយនិងរដ្ឋាករកម្ពុជានោះថាលោក នូសុីថាផឹកសុីសប្បាយរាល់យប់ ហើយថាបើពិតមែននោះ តើមានឧត្តមគតិជាតិនិយមខ្លះទេ?ម្ចាស់ផេកហាក់ចង់សំដៅថា ខណៈប្រទេសកំពុងស្ថិតក្នុងភ្លើងសង្គ្រាមហេតុអ្វីលោកនូ សុីថាថ្លើមធំអីយ៉ាងនេះ ។
ការលើកឡើងដោយក្រុមឈ្មួញដូចខាងលើនេះ មិនទានដឹងថាមានការពឹតកម្រឹតនាទេ ព្រោះយើងមិនទាន់អាចសុំការបំភ្លឺពីលោកនូ សុីថាជាសាមុីខ្លួនបាននៅឡើយ។ប៉ុន្តែលោកអូន ពន្ធ័មុនីរ័ត្នឧបននាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ មេត្តាបើកភ្នែកមើលកូនចៅផង កុំអាងមានលុយផឹកសុីអត់របៀប គួរផឹកសុីអោយសមតាមពេលវេលាផង និងនាំអំពល់សម្តេចទាំងពីរចាំសម្ត្តេចស្រែកសិនទើបធ្វើជាលុតក្រាប ដាក់ផែនការយកគាប់គួរបើជាការពឹតដូចល្បី៕
