ខ្សឹប!
មេគយចល័តទូទាំងប្រទេស លោក នូ សុីថា កំពុងល្បីរឿងអង្គុយកើបលុយស្រង់ដើម និង ផឹកសុីសប្បាយស្ទើររាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លានពាន!
ក្នុងភោជនីយដ្ឋានធំមួយ ជាទីណាត់ជួបគ្នារបស់ក្រុមឈ្មួញធំៗទៅផឹកកាហ្វេពិភាក្សាអំពីជំនួញប្រចាំថ្ងៃ នៅផ្លូវកម្ពុជាក្រោម ពេលនេះពួកឈ្មួញពេញនិយមនិយាយរឿងបុរសសង្ហាម្នាក់ ជាមេគយចល័តទូទាំងប្រទេសថ្មីឈ្មោះលោកនូ សុីថា។
ឈ្មួញម្នាក់បានលើកឡើងថា៖លោកនូ សុីថា មេ
គយចល័តទូទាំងប្រទេសថ្មី បានបោះដើមទុនទៅអង្គុយក្នុងប៊ុយរ៉ូមេគយចល័ត កើបលុយស្រង់ដើម បានចំណេញកប់ក្តោងស្រួលៗមិនដូចពួកយើងទេ រកសុីចិញ្ចឹមតែប្តីគេ។តែគួរអោយហួសចិត្តលោកនូ សុថា បែរជាល្បីដើរផឹកសុីសប្បាយហុឺហាសឹងតែរាល់យប់ ខណៈប្រទេសកំពុងត្រូវចោរសៀមឈ្លាន ពាន!ទាហានយើងខំបង្ហូរឈាមនិងលះបង់ជីវិត ការ ពារទឹកដីប្រជាជននៅតាមទល់ដែនកំពុងបាត់បង់ដីថ្លីផ្ទះសំបែងរត់ភៀសសឹកទៅជ្រកក្រោមតង់វេទនា បើមែនគឺដូចមនុស្សអត់ប្រម៉ាត់។បុរសដដែលបន្តថា៖មេគយចល័តធំបង្អស់សង្កត់កមេគយចល័តតាមតំបន់ ឯមេគយចល័តតាមតំបន់សង្កត់កសាខាគយនិងគយតាមច្រកទ្វាររីឯគយតាមច្រកទ្វារវិញខំសង្កត់ឈ្មួញ។គេថាគយ សង្កត់កចិនមុខជាលៀនអណ្តាតខ្មែរអ្នក ទិញប្រើទៅវិញ បែបនេះគេហៅថា(សត្វពព្លាក់សុីផ្លែពភ្លា ជំពាក់កទា ក្រហាយតិតឈ្លូសទៅវិញ ម៉្យាងដែរ ហេស!ហ៊េ!។
ឈ្មួញម្នាកទៀតលូកមាត់ថា៖តាំងពីលោកនូ សុីថា បានឡើងទៅអង្គុយកៅអីមេគយចល័តទូទាំងប្រទេសដែលល្បីថាជាកៅអីថ្លៃរាប់លានដុល្លារមក ស្រាប់តែស្រូតស្រង់ដើមខ្លាំងណាស់ ដាក់បទបញ្ចាអោយគយចល័តប្រចាំគ្រប់តំបន់ប្រមូលលុយយកមកថ្វាយដូចស្តេចចក្រពត្រ័ ទាំងល្មើសច្បាប់ផងទាំងល្មើសនឹងសេចក្តីណែនាំរបស់អគ្គនាយកគយ គុន ញឹមផង។
ប្រើយកច្បាបព្រៃ យកជនសុីវិលប្រើជំនួសគយពាសពេញផ្ទៃប្រទេស រឿងប្រើច្បាប់ព្រៃវាមិនអីទេ ព្រោះគាត់មានខ្នងក្រាស់ ប៉ុន្តែបែរជាល្បីថាទៅដើរផឹកសុីសប្បាយហុឺហាសឹងរាល់យប់ខណៈប្រទេសជាតិកំពុងត្រូវចោរសៀមឈ្លានពានបែបនេះ វាមិនមែនធម្មតាទេ វាជារឿងប្រមាថធ្ងន់ធ្ងរណាស បើជារឿងពិត កោតតែធ្វើរឿងអត់ប្រម៉ាត់បេះដូងអញ្ចឹងទៅរួច បើពិតមែន?។
ឈ្មួញម្នាក់ទៀតរម្លឹកថា៖លោកមេគយឈ្មោះនូ សុីថាគាត់មានរឿងល្បីៗតាំងពីយូរហើយ តាំងពីកាលនៅត្រឹមជាមេគយច្រកទ្វារ(ដា)ក្នុងស្រុកមេមត់ម៉្លេះធ្វើឈ្មួញឈើផង ធ្វើជាគយចាប់ឈើផង រហូតរត់ផាស់ក្រញាំមួយរយៈតែអញខ្ជិលយករឿងគេមកនិយាយណាស់។
ឈ្មួញម្នាក់ទៀតបន្តថា៖ថ្ងៃ០២មករា២០២៦លោកនូ សុីថា ត្រូវផេកមួយឈ្មោះផែង វណ្ណៈនិយាយនៅក្នុង statusពាក់ពន្ធ័នឹងរឿងដែលម្ចាស់ផេកនោះ បានប្រកាសសុំកាត់កាល់មិត្តភក្រ័ដែលជាមន្ត្រីគយចោលទាំងអស់កុំអោយខ្លួនជាប់ដឹតដាមនឹងអំពើពុករលួយរបស់គយជាមិត្ត និងថែមទាំងបានចោទប្រកាន់ចំពោះលោកនូ សុីថា ប្រធាននាយកដ្ចានបង្កានិងបង្ក្រាបបទល្មើសគេចពន្ធនៃអក្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានោះថាលោក នូសុីថាផឹកសុីសប្បាយរាល់យប់ ហើយថាបើពិតមែននោះ តើមានឧត្តមគតិជាតិនិយមខ្លះទេ?ម្ចាស់ផេកហាក់ចង់សំដៅថា ខណៈប្រទេសកំពុងស្ថិតក្នុងភ្លើងសង្គ្រាមហេតុអ្វីលោកនូ សុីថាថ្លើមធំអីយ៉ាងនេះ ។
អាឡេវគ្រាន់តែស្តាប់លឺនូវការលើកឡើងដោយក្រុមឈ្មួញទាំងនោះរៀបរាប់ដូចខាងលើនេះប៉ុណ្ណោះ តែសុំបញ្ជាក់ថា អាឡេវមិនទានដឹងថា តើសំដីឈ្មួញទាំងនោះ មានការពឹតកម្រឹតណាឬគ្រាន់តែនិយាយកាច់កុង គប់ស្អប់តាំងពីកាលណាមកនោះទេ ព្រោះយើងមិនអាចសុំការបំភ្លឺពីលោក នូ សុីថា ជាសាមុីខ្លួនបាននៅឡើយនៅពេលនេះ។
យើងមិនជឿថា លោកនូ សុីថាមានលុយដល់ចាយមិនអស់រហូតដេកលើលុយ ក៏មិនគួរដើរផឹកសុីខុសពេល ខុសតំណមបែបនេះដែរ ព្រោះជាអាកប្បកិរិយាប្រមាថដល់សង្គមធ្ងន់ធ្ងរដែលក្រសួងហិរញ្ញវត្ថុគួរបើកការសេុីបអង្កេត រកការពិតផងនិងផ្តល់យុត្តិធ៌ម៌ជូនលោកនូសុីថាផង កុំចេះតែល្បីទៀត និងដើម្បីកុំនាំអំពល់សម្តេចទាំងពីរឬចាំតែសម្ត្តេចស្រែកសិន ទើបធ្វើជាភ្ញាក់ក្រញ៉ាង ដាក់ផែនការ ត្រួតពិនិត្យអធិការកិច្ច តើការល្បីទាំងនោះ ជាការពឹតដូចល្បីមែន?។
លោកនូ សុីថា មេគយចល័តមិនអាចសុំការបកស្រាយបានទេនៅពេលនេះ៕
