មហាជនចាំមើល! បាតដៃក៏ជាសាច់ ខ្នងដៃក៏ជាសាច់ តើអភិបាលបាលក្រុងភ្នំពេញ ទុកមួយណាចំណេញ ដកណាចេញមិនខាត?

មហាជនចាំមើល!
បាតដែកជាសាច់ ខ្នងដៃក៏ជាសាច់ តើថ្នាក់អភិបាលបាលក្រុងភ្នំពេញ គឹតថាទុកមួយណាមិនចំណេញ ដកចេញមួយណាមិនខាត?

វិវាទ រវាងលោក ប៉ាង លីដាអភិបាលរងខណ្ដពោធិ៍សែនជ័យ ដែលមហាជនហៅគាត់ថា«អ្នកតាប្រឡាយ»មួយថ្ងៃៗដើរតែស្តារប្រលាយកាយលូ រំដោះទឹកពីក្នុងថែនដីខណ្ឌពោធិ៍សែនជ័យ នឹងលោក កង វង ចៅសង្កាត់ចោមចៅទី១ ដែលមហសជនហៅថា«ប្រុសម៉ៅសង្ហា»ដែលល្បីខាងលុបលូ លុបប្រឡាយនិងពូកែខាងយកដីចំណីផ្លូវទៅជួលអោយសង់បង្គន់សង់តូបលក់ដូរ យកលុយដាក់ហោប៉ៅ នោះកាន់តែក្តៅគគុក ហើយ។
មហាជនលើកឡើងថា៖លោក កង វងចៅសង្កាត់ចោមចៅទី១ទំនងបែកឆ្នាំងបាយ ទើបប្រតិកម្មនឹងផែនការស្តារប្រឡាយនិងរៀបចំសណ្តាប់ធ្នាប់ ហើយ ចេញវីដេអូរមានចេតនាបណ្តេញលោកប៉ាង លីដា ចេញពី​អភិបាលរងខណ្ឌពោធិ៍សែនជ័យនៅតាមបណ្តាញសង្គមធើដូចជាខ្លួនអាចបញ្ជាគណអភិបាលក្រុងបានដូចបាញ់អាប៉ោងអញ្ចឹង?។
គួររម្លឹកថា៖លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ
បានបញ្ចេញវីដេអូ ពាក់ពន្ធ័នឹងការ ចុះត្រួតពិនិត្យ ការចាក់ដីខ្សាច់បិទប្រឡាយរំដោះទឹកនិងសាងសង់របស់ថ្មនៅទីតាំងមួយ។ស្រាប់តែនៅថ្ងៃទី៩មករា ២០២៦លោកកង វងចៅសង្កាត់ចោមចៅទី២ ខណ្ឌពោថិ៍សែនជ័យ បានចេញវីដេអូ បោះសម្ដីទាំងខឹងច្រឡោតថា​“ទោះជាយ៉ាងណាក៏លោក​ត្រូវតែដេញលោកអភិបាលរងប៉ាង លីដា ចេញពីខណ្ឌពោធិ៍សែនជ័យអោយបានដែរ។
មហាជនជាច្រើនបាននិងកំពុង រិះគន់ចំៗចំពោះលោកចៅសង្កាត់ចោមចៅទី១ កង វង យ៉ាងកងរំពងនិងយ៉ាងធ្ងន់ៗ មានខ្លះសូមអោយឯកឧត្តមឬអស់លោកណាដែលមានអំណាចធំជាងលោកកង វងដកក្បាលលោកចៅសង្កាត់កង វងចោលទៅ។ឯភាគច្រើនមហាជនបានសម្តែងលើកទឹកចិត្តឲ្យលោកប៉ាង លីដា អោយបន្តរៀបចំ ជួសជុលលូ ស្តារប្រឡាយទឹកនិងសណ្តាប់ធ្នាប់ក្នុងខណ្ឌអោយខ្លាំងក្លាថែមទៀត។
មហាជនថា៖ស្រេចលើមេមួយណាដែលធំជាងលោកកង វង ចាំមើលមេនោះ តើគាត់ទុកមួយណាគឹតថាចំណេញ ដកចេញមួយណាមិនខាត៕

Leave a Reply

Your email address will not be published. Required fields are marked *