ព័ត៌មានជាតិ

លក់ជីអាចម៍គោអោយយួនថោកៗ យកលុយទិញជីគីមីដាក់ស្រែ

លក់ជីអាចម៍គោអោយយួនថោកៗ យកលុយទិញជីគីមីដាក់ស្រែ លក់អាចម៍គោអោយយួន ទិញជីគីមីដាក់ស្រែ នៅស្រុកចន្ទ្រា ពលរដ្ឋខ្មែររាប់ពាន់គ្រួសារ នាំគ្នាលក់អាចម៍គោ ក្របី សម្ងួត ច្រកដាក់ការ៉ុងគរចាពំនូកៗ ទុកលក់អោយយួនថោកៗដើម្បីបានលុយទៅទិញជីគីមីពីយួន មកដាក់ស្រែចំការ។ -ព័ត៌មានគួរទុកចិត្តបានមួយ បានអោយដឹងថា៖យួនប្រឹងទិញ​អាចម៍គោ-​ក្របីដឹក​ទៅ​វៀត​ណា​តាម​ច្រកនានា​នៃ​ស្រុក​ច​ន្ទ្រាក្នុងតម្លៃយ៉ាងថោក​បំផុត។បងប្អូនខ្មែរនៅទីនោះ ប្រឹងប្រមូល ហាល សម្ងួតអាចម៍គោ អាចម៍ក្របី ច្រកការ៉ុងអង្គុយចាំលក់អោយយួនចូលមកដល់ផ្ទះ ដើម្បីយកប្រាក់ តិចតួចគឺអាចម៍គោមួយការ៉ុងទម្ងន់ប្រហែល១៧គ.ក្រ តែ២៥០០រៀល ទៅទិញជីគីមីពីយួនដែលគេលក់មកអោយខ្មែរយកមកដាក់ស្រែវិញក្នុងតម្លៃខ្ពស់ កប់ពពក។ -ការរកសុីលក់​អាចម៍គោ​-​ក្របី​អោយយួន ដើម្បីទិញ​ជីគីមី​ពីវៀតណាមវិញនេះ.ប្រជា​កសិករ​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញយួនបាន​ឆ្លង​ដែន​ចូល​មក​ប្រមូល​ទិញ​អាចម៍គោ-​ក្របី ហើយ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀត​ណា​មវិញ​តាម​ច្រករបៀង​នានា​ នៃ​ស្រុក​ច​ន្ទ្រា ដោយ​ឲ្យ​តម្លៃថោក​ និង​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ឬអាជ្ញាធរណា ជួយទប់ស្កាត់​ឬទៅពន្យល់ដល់បងប្អូនខ្មែរយើង អោយជ្រួតជ្រាបថាតើ ទង្វើនោះបងប្អូនខ្មែរចំណេញឬបងប្អូនខ្មែរខាតឬជាវិធានការអ្វីឡើយ ខណៈ​ប្រជា​កសិករ​ខ្មែរ បែរជា​នាំ​គ្នា​ទៅ​ទិញ​ជីគីមី ដែលនឹងនាំអោយខូចគុណភាពដីស្រែ ផ្លែផ្កាមានជាតិគីមីពី​ប្រទេស​វៀតណាម​មក​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ និង​បន្លែបង្ការ​ខ្លួនឯងទៅ​វិញ ។ -ព័ត៌មាន​នេះ ត្រូវអ្នកកាសែតក្នុងស្រុកម្នាក់ ចិត្តល្អអោយដឹងកាលពី​ថ្ងៃ​ទី​២៥ មក​រា២០២៤​ នេះថា ៖ហេតុការណ៍យួនចូលទិញអាចម៍គោទៅពីខ្មែរ ឯខ្មែរបែរជាទិញជីជីគីមីចូលមកវិញនេះ បានកើតឡើង៣​ខែ​មក​ហើយ តាំងពី​ខែវិច្ឆិកា ២០២៣ មក​ដល់​ខែនេះ។ – ប្រភពនោះបន្តថាយួនជាច្រើននាក់ដើប្រមូលទិញអាចម៍គោក្របី​ស្ងួតច្រកបាវរួច(១បាវ១៧គ.ក្រ)តម្លៃ២៥០០​រៀល=កាហ្វេថ្មពិល១ពែង។ -តាម​កត់​សម្គាល់​​​អោយដឹងថានៅក្នុងឃុំចន្ទ្រា ក្នុង​១​គ្រួសារ​​​បានចិញ្ចឹម​គោ​និង​ក្របី​យ៉ាងតិច​៣០​ក្បាល​ទៅ​១០០​ក្បាល […]