ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោក មុឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានអញ្ជើញចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្ដាល។ នៅក្នុងកម្មវិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល បានជូនប័ណ្ណសរសើរ ដល់ថ្នាក់ដឹកនាំ និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្រ្តី នៃមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលបានខិតខំបំពេញការងារ ជូនជាតិមាតុភូមិ។